នយោបាយភាសា ៖ បរិបទ កម្ពុជា សិង្ហបុរី និង ចិន
Politics of language: Context in Cambodia, Singapore and China
Politics of language: Context in Cambodia, Singapore and China
បណ្ឌិត វង្ស មេង
អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
អ៊ីមែល ៖ mengifl@gmail.com
អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
អ៊ីមែល ៖ mengifl@gmail.com
ភាសាគឺជាស្នូលនៃវប្បធម៌ ពីព្រោះភាសាគឺជាប្រព័ន្ធ គំនិតនៅក្នុងទំនាក់ទំនងសង្គម ហើយ ភាសា ក៏ជាប្រព័ន្ធគំនិតដែលត្រូវយកមកប្រើប្រាស់ដើម្បីគ្រប់គ្រងប្រទេស ដើម្បីឱ្យសមស្របទៅតាមនិន្នាការនយោបាយរបស់ប្រទេសនីមួយ ។ ការគ្រប់គ្រងប្រទេសមួយឱ្យបានល្អ ត្រូវស្គាល់ផ្នត់គំនិតនៃសង្គម ម្យ៉ាងដើម្បីយល់អំពីវប្បធម៌របស់ជាតិមួយ ចាំបាច់ណាស់ត្រូវយល់អំពីភាសា។ ក្នុងកិច្ចការស្រាវជ្រាវនេះ វិធីសាស្ត្រប្រៀបធៀបបានយកមកអនុវត្ត ដោយផ្តើមចេញពីការរៀបចំនយោបាយភាសាជាតិខ្មែរ បទពិសោធប្រទេសសិង្ហបុរី និង ប្រទេសចិន ។ គោលវិធីបួនដែលត្រូវយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រប្រៀបធៀបនោះគឺ ភាសា អត្តសញ្ញាណជាតិ ស្តង់ដាភាសា និង យោបាយ ។ គោលបំណងសំខាន់នៃកិច្ចការស្រាវជ្រាវនេះ គឺបង្ហាញអំពីទិដ្ឋភាពគោលនយោបាយទៅលើភាសាក្នុងកម្រិតជាតិ កម្រិតតំបន់ និង កម្រិតអន្តរជាតិ ។
ក្រោយឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា បានអភិវឌ្ឍភាសាជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីទទួលរងសោកនាដកម្មអស់ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ក្នុងរបបអាវខ្មៅ ។ ក្រោយឆ្នាំ ១៩៧៩ នោះទៀតសោត ប្រជាជនខ្មែរខ្លះ បើកស្តាប់វិទ្យុបរទេស ប្រាកដជាខាងរដ្ឋអំណាច ភូមិ ឃុំ ជំនាន់នោះ មកណែនាំដល់ផ្ទះដែរ ។ ចំណែកឯនៅប្រទេសតួគីវិញ នៅឆ្នាំ ១៩៩១ ជនជាតិឃើតនៅប៉ែកខាងត្បូងនៃប្រទេសតួគី មិនអាចនិយាយភាសា របស់គេបានទេ ប្រសិនបើជនជាតិឃើត ហ៊ានតែនិយាយភាសារបស់គាត់ ពួកគាត់នឹងត្រូវចាប់ខ្លួនដាក់ក្នុងមន្ទីរឃុំឃាំងហើយ ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០០២ ក្រុមនិស្សិតដែលត្រូវគេចាប់ដាក់គុក បានទាមទារឱ្យមានការបង្រៀនភាសា
ឃើតនៅតាមសាលារៀន ដើម្បីកុំឱ្យមានការរើសអើងប្រកាន់
ពូជសាសន៍ ។ នៅឆ្នាំ ២០០២ នៅប្រទេសសិង្ហបុរី រដ្ឋាភិបាលសិង្ហបុរី បានហាមឃាត់រឿងមួយមិនឱ្យបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ រឿងនោះគឺ Little Red Riding Hood ដោយសាររឿងនេះ មានឃ្លាប្រយោគមិន គោរពពទៅតាមក្បួនខ្នាតវេយ្យាករណ៍ ។ ប្រទេសចិនវិញ នៅឆ្នាំ២០០៤ រដ្ឋាភិបាលចិន ក៏មិនអនុញ្ញាតឱ្យបញ្ចាំងរឿងតុក្កតា « ឆ្មា និង កណ្តុរ » ដែរ ដោយសាររឿងនោះ បានយកពាក្យពេចន៍របស់អ្នកស្រុក ស៊ាង ហៃ ទៅប្រើប្រាស់ជំនួសភាសាចិន កុកងឺ ។ ទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីនយោបាយរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រទេស ដើម្បីស្របតាមគោលនយោបាយរៀងៗខ្លួន ។

រចនាសម្ព័ន្ធនៃការស្រាវជ្រាវនេះ នឹងស្វែងរកគោលគំនិតបីសំខាន់។ ទីមួយ សំណេរនេះនឹងផ្តោតសំខាន់ទៅលើនយោបាយនិងភាសា ដែលមានការជាប់ទាក់ទងទៅនឹងភាសានិងអត្តសញ្ញាណ និងបច្ចេកស័ព្ទពាក់ព័ន្ធមួយចំនួន។ គោលគំនិតសំខាន់ទីពីរ អត្ថបទស្រាវជ្រាវនេះ នឹងពិពណ៌នាអំពីស្តង់ដានីយកម្មភាសា ដោយឆ្លុះបញ្ចាំងអំពីការរៀបចំភាសាមួយដើម្បីបង្កើតស្តង់ដាជាតិ ហើយ ក្នុងនោះ ក៏មានការលើកឡើងអំពីប្រទេសកម្ពុជា សិង្ហបុរី និង ចិន ។ ចំណុចចុងក្រោយទីបី អត្ថបទនេះ នឹងអត្ថាធិប្បាយអំពីនយោបាយនៃស្តង់ដានីយកម្មភាសា ដោយទាក់ទងទៅនឹងទ្វេភាសា ភាសានិងយោបាយ និង សិទ្ធិភាសា។
ទាញយកឯកសារទាំងមូល

1 comment:
Buruan bergabung sekarang di togel online, hanya disini di http://atvspartsplus.com/ Bandar togel online resmi dan terpercaya. Mainkan permainannya dan menangkan uang tunai jutaan rupiah yang dapat dimainkan langsung kepada anda. Tersedia pasaran togel terlengakap mulai dari Hongkong, Singapore, Parma, Cambodia dan masih banyak lainnya. Dan disetiap permainan disini tersedia pula bonus - bonus yang bisa anda dapatkan setiap harinya. Tunggu apalagi bergabung lah sekarang, untuk informasi lebih lanjut segera kunjungi link website kami.
Post a Comment