Friday, March 27, 2020

នយោបាយភាសា ៖ បរិបទ កម្ពុជា សិង្ហបុរី និង ចិន
Politics of language: Context in Cambodia, Singapore and China
បណ្ឌិត វង្ស មេង
អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
អ៊ីមែល ៖ mengifl@gmail.com

ភាសាគឺជាស្នូលនៃវប្បធម៌ ពីព្រោះភាសាគឺជាប្រព័ន្ធ គំនិត​នៅក្នុងទំនាក់ទំនងសង្គម ហើយ ភាសា ក៏ជា​ប្រព័ន្ធ​គំនិត​ដែល​ត្រូវយកមកប្រើប្រាស់ដើម្បីគ្រប់គ្រងប្រទេស ដើម្បីឱ្យសមស្រប​ទៅតាមនិន្នាការនយោបាយរបស់ប្រទេសនីមួយ ។ ការគ្រប់គ្រង​ប្រទេស​មួយឱ្យបានល្អ ត្រូវស្គាល់ផ្នត់គំនិតនៃសង្គម ម្យ៉ាងដើម្បី​យល់អំពីវប្បធម៌របស់ជាតិមួយ ចាំបាច់ណាស់ត្រូវយល់អំពីភាសា។ ក្នុងកិច្ចការស្រាវជ្រាវនេះ វិធីសាស្ត្រប្រៀបធៀបបានយកមកអនុវត្ត ដោយផ្តើមចេញពីការរៀបចំនយោបាយភាសាជាតិខ្មែរ បទពិសោធ​ប្រទេសសិង្ហបុរី និង ប្រទេសចិន ។ គោលវិធីបួនដែលត្រូវ​យកមក​ប្រើប្រាស់​ក្នុងវិធីសាស្ត្រប្រៀបធៀបនោះគឺ ភាសា អត្តសញ្ញាណជាតិ ស្តង់ដាភាសា និង យោបាយ ។ គោលបំណងសំខាន់នៃកិច្ចការ​ស្រាវជ្រាវនេះ គឺបង្ហាញអំពីទិដ្ឋភាពគោលនយោបាយ​ទៅលើភាសា​ក្នុងកម្រិតជាតិ កម្រិតតំបន់ និង កម្រិតអន្តរជាតិ ។
ក្រោយឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា បានអភិវឌ្ឍភាសាជាតិ​របស់​ខ្លួន​ឡើងវិញ បន្ទាប់ពីទទួលរងសោកនាដកម្មអស់ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ក្នុងរបបអាវខ្មៅ ។ ក្រោយឆ្នាំ ១៩៧៩ នោះទៀតសោត ប្រជាជន​​ខ្មែរខ្លះ បើកស្តាប់វិទ្យុបរទេស ប្រាកដជាខាងរដ្ឋអំណាច ភូមិ ឃុំ ជំនាន់នោះ មកណែនាំដល់ផ្ទះដែរ ។ ចំណែកឯនៅប្រទេសតួគីវិញ នៅឆ្នាំ ១៩៩១ ជនជាតិឃើតនៅប៉ែកខាងត្បូងនៃប្រទេសតួគី មិន​អាច​និយាយភាសា របស់គេបានទេ ប្រសិនបើជនជាតិឃើត ហ៊ាន​តែនិយាយ​ភាសារបស់គាត់ ពួកគាត់នឹងត្រូវ​ចាប់ខ្លួនដាក់ក្នុង​មន្ទីរ​ឃុំឃាំងហើយ ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០០២ ក្រុមនិស្សិតដែល​ត្រូវគេចាប់ដាក់គុក បានទាមទារឱ្យមានការបង្រៀនភាសា
ឃើត​នៅ​តាមសាលារៀន ដើម្បីកុំឱ្យមានការរើសអើង​ប្រកាន់
ពូជសាសន៍ ។ នៅឆ្នាំ ២០០២ នៅប្រទេសសិង្ហបុរី រដ្ឋាភិបាលសិង្ហបុរី បានហាមឃាត់រឿងមួយមិនឱ្យបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ រឿងនោះ​គឺ Little Red Riding Hood ដោយសាររឿងនេះ មានឃ្លាប្រយោគ​មិន គោរពពទៅតាមក្បួនខ្នាតវេយ្យាករណ៍ ។ ប្រទេសចិនវិញ នៅឆ្នាំ​២០០៤ រដ្ឋាភិបាលចិន ក៏មិនអនុញ្ញាតឱ្យបញ្ចាំងរឿងតុក្កតា « ឆ្មា និង កណ្តុរ » ដែរ ដោយសាររឿងនោះ បានយកពាក្យពេចន៍របស់អ្នកស្រុក ស៊ាង ហៃ ទៅប្រើប្រាស់ជំនួសភាសាចិន កុកងឺ ។ ទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីនយោបាយរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រទេស ដើម្បីស្របតាមគោលនយោបាយរៀងៗខ្លួន ។
រចនាសម្ព័ន្ធនៃការស្រាវជ្រាវនេះ នឹងស្វែងរកគោលគំនិត​បីសំខាន់។ ទីមួយ សំណេរនេះនឹងផ្តោតសំខាន់ទៅលើនយោបាយ​និងភាសា ដែលមានការជាប់ទាក់ទងទៅនឹងភាសានិងអត្តសញ្ញាណ និងបច្ចេកស័ព្ទពាក់ព័ន្ធមួយចំនួន។ គោលគំនិតសំខាន់ទីពីរ អត្ថបទ​ស្រាវជ្រាវនេះ នឹងពិពណ៌នាអំពីស្តង់ដានីយកម្មភាសា ដោយឆ្លុះបញ្ចាំង​អំពីការរៀបចំភាសាមួយដើម្បីបង្កើតស្តង់ដាជាតិ ហើយ ក្នុងនោះ ក៏មាន​ការលើកឡើងអំពីប្រទេសកម្ពុជា សិង្ហបុរី និង ចិន ។ ចំណុច​ចុងក្រោយទីបី អត្ថបទនេះ នឹងអត្ថាធិប្បាយ​អំពីនយោបាយនៃ​ស្តង់ដានីយកម្ម​ភាសា ដោយទាក់ទងទៅនឹងទ្វេភាសា ភាសានិង​យោបាយ និង សិទ្ធិភាសា។
អានបន្ថែម សូមចូលទៅ
ទាញយកឯកសារទាំងមូល

1 comment:

Anomin Key said...

Buruan bergabung sekarang di togel online, hanya disini di http://atvspartsplus.com/ Bandar togel online resmi dan terpercaya. Mainkan permainannya dan menangkan uang tunai jutaan rupiah yang dapat dimainkan langsung kepada anda. Tersedia pasaran togel terlengakap mulai dari Hongkong, Singapore, Parma, Cambodia dan masih banyak lainnya. Dan disetiap permainan disini tersedia pula bonus - bonus yang bisa anda dapatkan setiap harinya. Tunggu apalagi bergabung lah sekarang, untuk informasi lebih lanjut segera kunjungi link website kami.

  Youths writing Khmer words in Latin should not be normalised https://www.khmertimeskh.com/50760500/youths-writing-khmer-words-in-latin-sho...