From Radio Australia
http://www.radioaustralia.net.au/khmer/radio/onairhighlights/956296http://www.radioaustralia.net.au/khmer/radio/onairhighlights/956296
រដ្ឋាភិបាលខ្មែរកំពុងទាមទារយកវត្ថុបុរាណបដិមាទេវរូបក្នុងសតវត្សរ៍ទី១០មកកម្ពុជាវិញ
ដាក់បញ្ចូលថ្ងៃ 6 June 2012, 17:03 AEST
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា
ប្រធានមូលនិធិកេរតំណែលខ្មែរនៅប្រទេសកម្ពុជា
និងជាអ្នកជំនាញខាងបុរាណវិទ្យា
និងប្រវត្ដិសិល្បៈអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ប្រាប់វិទ្យុ
អូស្រ្ដាលីឲ្យដឹងអំពីការលួចនៃវត្ថុទាំងនេះយ៉ាងដូច្នេះ។
(សំឡេងលោកបណ្ឌិត ចិន្ដ ច័ន្ទរតនា)
បើ តាមរបាយការណ៍ដែលវិទ្យុអូស្រ្ដាលីទទួលបាន រូបចម្លាក់ទាំងពីរនេះបានត្រូវគេតាំងនៅក្នុងសារមន្ទីរនេះនៅ ឆ្នាំ១៩៩៤។ ដំបូងឡើយតាមរយៈការធ្វើអំណោយព្រះកេសនៃបដិមាទេវរូបទាំងពីរត្រូវ បានគេយកចូលនៅក្នុងឆ្នាំ១៩៨៧ និង១៩៨៩។ បន្ទាប់មកដងខ្លួននៃទេវរូបទាំងពីរ គឺបានទៅដល់សារមន្ទីរនោះនៅឆ្នាំ១៩៩២។ លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ពន្យល់បន្ដអំពីប្រវត្ដិនៃបដិមាទាំងពីរនេះយ៉ាងដូច្នេះ។
(សំឡេងលោកបណ្ឌិត ចិន្ដ ច័ន្ទរតនា)
បច្ចុប្បន្ន នេះរដ្ឋាភិបាលអាម៉េរិកកំពុងតែជួយកម្ពុជាក្នុងការនាំយករូបបដិមា ទេវរូបទាំងពីរអង្គនេះមកប្រទេសកម្ពុជាវិញ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីនៃប្រទេសកម្ពុជាបានឲ្យដឹង ថា ខាងកម្ពុជាក៏កំពុងតែរៀបចំឯកសារផ្លូវច្បាប់ផងដែរ ដើម្បីទាមទាររករបស់ទាំងនោះមកវិញ។
(សំឡេងលោក ផៃ ស៊ីផាន)
ទាក់ ទងនឹងពេលវេលាថា តើគេត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីយកវត្ថុបុរាណទាំងនេះមក កម្ពុជាវិញនោះ លោក ផៃ ស៊ីផាន បានឲ្យដឹងថា គេពិបាកសន្និដ្ឋានក្នុងរឿងនេះពីព្រោះនេះជាលើកដំបូងហើយដែល កម្ពុជាធ្វើការទាមទារផ្លូវច្បាប់បែបនេះពីសហរដ្ឋអាម៉េរិក។
(សំឡេងលោក ផៃ ស៊ីផាន)
លោកផៃ ស៊ីផាន ក៏បានឲ្យដឹងទៀតថា អង្គភាពអាជ្ញាធរខ្មែរចំនួនបីកំពុងរួមកម្លាំងគ្នាដើម្បីធ្វើការ យកវត្ថុបុរាណខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះមក ប្រទេសកម្ពុជាវិញ។
(សំឡេងលោក ផៃ ស៊ីផាន)
បើតាមប្រសាសន៍ របស់លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ដែលបានតាមដានរឿងនេះបានឲ្យដឹងថា តាមពិតរូបបដិមាទាំងអស់មានបី ប៉ុន្ដែមួយទៀតគឺស្ថិតនៅក្នុងមន្ទីរអភិរក្សអង្គររួចហើយ។ ចំណែកឯ២ទៀតនោះគឺមានទំហំធំសឹងប៉ុណ្ណមនុស្សធំធម្មតា។
(សំឡេងលោក ចិន្ដ ច័ន្ទរតនា)
ពាក់ ព័ន្ធនឹងតម្លៃនៃវត្ថុបុរាណទាំងនេះវិញ ជាការពិតណាស់អ្នកជំនាញថា មិនអាចកាត់ថ្លៃបានទេប៉ុន្ដែបើពិនិត្យមើលទៅលើទីផ្សារវត្ថុ បុរាណដ៏ចំណាស់ទាំងពីរនេះ គឺក្នុងតម្លៃរាប់លានដុល្លារអាម៉េរិក។ លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា ផ្ដល់ការពន្យល់អំពីរឿងនេះ។

No comments:
Post a Comment